● ការពិនិត្យនៅក្នុងគ្លីនិក

គ្លីនិករបស់យើងខ្ញុំមានបំពាក់ដោយឧបករណ៍ពិនិត្យផ្សេងៗដូចជា ថតកាំរស្មីX ពិនិត្យឈាម ពិនិត្យទឹកនោម វាស់ចង្វាក់បេះដូង វាស់ដង់សុីតេឆ្អឹង និងការពិនិត្យផ្សេងៗទៀត។

● ឧប្បករណ៍ស្តារកាយសប្បទា

ឧបករណ៍ចាប់សរសៃ កៅអីទាញតំរង់ឆ្អឹងកងក​ និងឆ្អឹងខ្នងចង្កេះ​​ ឧបករណ៍កំដៅសរីរាង្គ ឧបករណ៍ព្យាបាលតាមរលកសំលេង គ្រែម៉ាស្សាទឹក និងផ្សេងៗទៀត។

● អំពីការរចនាក្នុងគ្លីនិក

គ្លីនិកផ្លាស់ប្តូរពណ៌នៃទា្វរនៅបន្ទប់នីមួយៗ។ ទោះបីជាមានការបង្ហាញជាតួអក្សរក៏ដោយ ក៏យើងបានពិចារណា ដើម្បីធ្វើឱ្យមានភាពងាយស្រួល សូម្បីតែ អ្នកដែលមាន ចក្ខុវិស័យខ្សោយ ឬអ្នកដែលមិនអាចនិយាយភាសាជប៉ុនបាន។ យើងប្រើពណ៌ដែលត្រូវនឹងនិមិត្តសញ្ញាទ្បូហ្គោរបស់គ្លីនិកយើង។

និមិត្តសញ្ញាទ្បូហ្គោ និងគេហទំព័រត្រូវបានបង្កើតឡើងដោយនាយកគំនិតបង្កើត Yoshinobu Yokoo នាយកសិល្បៈ Kenichi Hatano និងអ្នកផលិតគេហទំព័រ Shuhei Shiroyama ។ ខ្លឹមសារផ្នែកខាងក្នុងត្រូវបានផ្តល់ដោយសាជីវកម្ម Yamazaki នៃក្រុមហ៊ុន Omotesando ។ រូបភាពដែលបានបង្ហោះនៅក្នុងគ្លីនិគឺមកពីលោក Maiko Hashimoto ដែលរស់នៅប្រទេស Bosnia និងHerzegovina។