ខ្ញុំឈ្មោះតូមីតា ជានាយកគ្លីនិកសាគូរ៉ា។
គ្លីនិកនេះមានជំនាញឯកទេសផ្នែកឆ្អឹងនិងសន្លាក់។
ការព្យាបាលផ្នែកឆ្អឹងនិងសន្លាក់ ជាទូទៅរួមមានដូចជា ការឈឺឆ្អឹងខ្នងចង្កេះ ឈឺជង្គង់ ឈឺផ្នែកក ឈឺស្មា ចុករោយស្មា ជំងឺពុកឆ្អឹង របួស (ការបាក់ឆ្អឹង ប្រេះឆ្អឹង ថ្លោះ ឬគ្រិចឆ្អឹង។ ល។) ឈឺចាប់ពីការលេងកីទ្បា ជំងឺរលាកសន្លាក់ ដេរស្នាមរបួស និងបញ្ហាឆ្អឹងផ្សេងៗទៀត។
លើសពីនេះទៀត នៅរសៀលថ្ងៃពុធ មានវេជ្ជបណ្ឌិតផ្នែកព្យាបាលជម្ងឺទូទៅ និងមានវេជ្ជបណ្ឌិត២នាក់ផ្តល់ការព្យាបាលផងដែរ។
ប្រសិនបើអ្នកឈឺ ឬត្រូវរបួស អ្នកអាចមានអារម្មណ៍ភ័យបារម្ភ នៅពេលអ្នកទៅគ្លីនិកជាលើកដំបូង។ អ្នកប្រហែលជាមិនជឿជាក់ថា តើអ្នកអាចស្តាប់ការបកស្រាយបានត្រឹមត្រូវឬទេ ប្រសិនបើអ្នកទៅពិនិត្យមើលនៅទីនោះ ហើយអ្នកមិនដឹងថាខ្លួនឯងមានរោគសញ្ញាស្រាលឬធ្ងន់ ឬត្រូវបានបំផ្លើសនោះទេ។
ដោយបានគិតពិចារណា ខ្ញុំចង់បង្កើតគ្លីនិកក្នុងតំបន់មួយដែលអាចផ្តល់ការពិនិត្យព្យាបាលជម្ងឺដោយមិនចាំបាច់ព្រួយបារម្ភអំពីស្ថានភាពបែបនោះទេ។ ប្រសិនបើអ្នកចាំបាច់ត្រូវការព្យាបាលឬពិនិត្យជម្ងឺនៅមន្ទីរពេទ្យធំ ខ្ញុំអាចផ្តល់ទំនាក់ទំនងសហការជាមួយ មិនត្រឹមតែនៅតំបន់ ស៊ីនជឹគឹ ប៉ុណ្ណោះទេ ថែមទាំងនៅតាមស្ថាប័នវេជ្ជសាស្ត្រដែលនៅក្បែរផ្ទះរបស់អ្នកទៀតផងដែរ។
ម្យ៉ាងទៀត ខ្ញុំក៏ជឿជាក់ថាតួនាទីរបស់ខ្ញុំ ក្នុងនាមជាសហគមន៍ នៅក្នុងតំបន់នេះគឺអាចជួយជនបរទេសផងដែរ អោយមកពិនិត្យព្យាបាលដោយសុវត្ថិភាព និងទំទុកចិត្តនៅតាកាដាណុបាបា ដែលជាតំបន់សម្បូរជនជាតិបរទេស។
សូមអ្នកទាំងអស់គ្នាទទួលការគោរពពីខ្ញុំបាទផង។
*****
ស្រុកកំណើតនៅខេត្តនីហ្គាតា។ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេជ្ជសាស្រ្តនីហ្គីតាជាតិនៅឆ្នាំ១៩៩៤ ។
បានធ្វើការនៅមន្ទីរពេទ្យសាកលវិទ្យាល័យនីហ្គីតា ជំនាញឯកទេសវេជ្ជសាស្រ្ត ផ្នែកឆ្អឹងនិងសន្លាក់ និងបានធ្វើការនៅមន្ទីរពេទ្យដែលពាក់ព័ន្ធដូចជា មន្ទីរពេទ្យព្យាបាលជម្ងឺទូទៅតាកេដា មន្ទីរពេទ្យស៊ឹបាមិរ៉ូសៃ និងមន្ទីរពេទ្យមិតូសៃសេកៃ។
គ្លីនិកសាគូរ៉ា តាកាណាណុបាបាបានបើកក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានធ្វើការនៅគ្លីនិកមិណាតូម៉ាជី នៃសមាគមសហប្រតិបត្តិការថែទាំវេជ្ជសាស្រ្តពលករខេត្តកាណាហ្គាវ៉ា និងគ្លីនិកលីលីអូ ដែលសហការជាមួយមន្ទីរពេទ្យហេសេតាតេសុី។
ខណៈពេលកំពុងបន្តធ្វើការជាគ្រូពេទ្យ ខ្ញុំបានចូលរួមក្នុងនាមជាគ្រូពេទ្យស្ម័គ្រចិត្ត ផ្នែកពិគ្រោះយោបល់វេជ្ជសាស្រ្តជនបរទេសនៅប្រទេសជប៉ុន នៅក្នុងអង្គការសែរ (សមាគមន៍នៃប្រជាពលរដ្ឋសហប្រតិបត្តិការសុខភាពអន្តរជាតិ)។
ទទួលបានសញ្ញាប័ត្រ MPH នៅបរទេស (អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ៖ ការសិក្សាអំពីវិធីដែលប្រមូលផ្តុំជាក្រុមមួយ ដើម្បីធ្វើអោយមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តដោយគ្មានជម្ងឺ)។ (វគ្គសិក្សាអន្តរជាតិ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈនៃសាកលវិទ្យាល័យម៉ាហិដុល ប្រទេសថៃ ឆ្នាំ២០០៩)។
ទទួលបានសញ្ញាប័ត្រ (បណ្ឌិតវេជ្ជសាស្ត្រ) ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រដូក្យូ លទ្ធផលស្រាវជ្រាវអំពីបញ្ហារបួស និងឈឺឆ្អឹងខ្នងចង្កះ ចំពោះពលករធ្វើការផ្នែកផ្ទះបាយ។
វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្រ្ត/ វិញ្ញាបនប័ត្រជំនាញឯកទេសវេជ្ជសាស្រ្តផ្នែកឆ្អឹងនិងសន្លាក់ប្រទេសជប៉ុន/ វិញ្ញាបនប័ត្រឯកទេសផ្នែកវេជ្ជសាស្រ្តកីឡា ផ្នែកឆ្អឹងនិងសន្លាក់ប្រទេសជប៉ុន/ អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រដូក្យូ/ វេជ្ជបណ្ឌិតជាផ្លូវការរបស់សមាគមប្រដាល់សេរីជប៉ុនថ្មី/ អនុបណ្ឌិតសុខភាពសាធារណៈ។