ភាសា


ការពិនិត្យព្យាបាល

● ការណែនាំពីការពិនិត្យព្យាបាល

ឯកទេសព្យាបាលផ្នែកឆ្អឹងនិងសន្លាក់​ និងផ្នែកព្យាបាលជម្ងឺទូទៅ (ផ្នែកព្យាបាលជម្ងឺទូទៅគឺ នៅពេលរសៀល ថ្ងៃពុធ និងពេលព្រឹក ថ្ងៃសៅរ៍ សប្តាហ៍ទី២ និងទី៤តែប៉ុណ្ណោះ)

ផ្តល់ការព្យាបាលផ្នែកឆ្អឹងនិងសន្លាក់ ជាទូទៅរួមមានដូចជា ការឈឺឆ្អឹងខ្នងចង្កេះ ឈឺជង្គង់ ឈឺផ្នែកក ឈឺស្មា ចុករោយតឹងស្មា ជំងឺពុកឆ្អឹង របួស (ការបាក់ឆ្អឹង ប្រេះឆ្អឹង ថ្លោះ ឬគ្រិចឆ្អឹង។ ល។) ឈឺចាប់ពីការលេងកីទ្បា ជំងឺរលាកសន្លាក់ ដេរស្នាមរបួស និងបញ្ហាឆ្អឹងផ្សេងៗទៀត។
នៅពេលរសៀលថ្ងៃពុធ និងពេលព្រឹកថ្ងៃសៅរ៍សប្តាហ៍ទី២ និងទី៤ ក៏មានផ្តល់ការព្យាបាលដោយវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើមផងដែរ។

គ្លីនិកនេះគឺជាស្ថាប័នវេជ្ជសាស្ត្រដែលបានបញ្ជាក់បណ្ណ័ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ ហើយដែលបានបញ្ជាក់លើច្បាប់សុខុមាលភាពរស់នៅផងដែរ។

● ម៉ោងទទួលពិនិត្យព្យាបាល​

ពេលព្រឹក         9:30 ដល់​ 12:30
ពេលរសៀល 15:00 ដល់​ 18:00

ការពិគ្រោះជម្ងឺ និងព្យាបាលជាទូទៅគឺមិនតម្រូវឱ្យមានការណាត់ទុកទេ។ ​ចំពោះការទទួលភ្ញៀវត្រូវបានណែនាំតាមលំដាប់លំដោយ (លំដាប់លេខរៀងនៃការពិគ្រោះជម្ងឺ និងព្យាបាលអាចត្រូវបានផ្លាស់ប្តូរអាស្រ័យលើរោគសញ្ញារបស់អ្នកជម្ងឺ)។
ការពិនិត្យសុខភាពផេ្សងៗ និងការចាក់វ៉ាក់សាំង គឹត្រូវធ្វើការណាត់ទុកជាមុនសិន។

●​​​ ថ្ងៃពិនិត្យព្យាបាល

ផ្នែកឆ្អឹងសន្លាក់(តូមីតា) ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍
09:30 ដល់​ 12:30
15:00​ ដល់​ 18:00

 

 

ផែ្នកជម្ងឺទូទៅ(ពុធ:​​ តាកាយ៉ាណាហ្គី សៅរ៍: ហាស៊ីម៉ូតូ) ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍
09:30​ ដល់​ 12:30
15:00 ដល់ 17:30

※​ចំពោះផ្នែកជម្ងឺទូទៅគឺរសៀលថ្ងៃពុធ (ទទួលភ្ញៀវត្រឹមម៉ោង17:30)​ និងសប្តាហ៍ទី២ និងទី៤គឺត្រឹមព្រឹកថ្ងៃសៅរ៍។

● ថ្ងៃឈប់សម្រាក

ថ្ងៃសុក្រ ល្ងាចថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ

● អំពីការពិនិត្យព្យាបាលសម្រាប់ជនបរទេស

គ្លីនិកយើងខ្ញុំមានផ្តល់ជូនសេវាបកប្រែចំពោះភាសាអង់គ្លេស និងភាសាអេស្បាញសាមញ្ញងាយៗ រាល់ថ្ងៃធ្វើការ។

ផ្តល់សេវាបកប្រែចំពោះភាសាដូចខាងក្រោមនេះ។ មុនមកគ្លីនិក សូមពិនិត្យតាមថ្ងៃនិមួយៗ។

・ភាសាភូមា:ច័ន្ទ・ពុធ・ព្រហស្បតិ៍・ព្រឹកសៅរ៍
・ភាសានេប៉ាល់: រាល់ថ្ងៃ
・ភាសាខ្មែរ: ពុធ・ព្រហស្បតិ៍(ត្រឹមម៉ោង 17:30)
・ភាសាឥណ្ឌា:​ រសៀលពុធ
・ភាសាថៃ: រសៀលពុធ
・ភាសាវៀតណាម: សប្តាហ៍ទី2និងសប្តាហ៍ទី4ព្រឹកសៅរ៍

(គ្លីនិកយើងខ្ញុំមិនមានផ្តល់សេវាបកប្រែនៅខាងក្រៅទេ។)

● អំពីអ្នកដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព

ត្រូវបង់​ ១០០% នៃពិន្ទុធានារ៉ាប់រងដែលមានចែងក្នុងច្បាប់ធានារ៉ាប់រងសុខភាព។

● អំពីការពិនិត្យសុខភាព

ដោយគ្លីនិកយើងខ្ញុំមានការពិនិត្យសុខភាពផ្សេងៗ ចំពោះអ្នកដែលមានបំណងមកពិនិត្យសុខភាព សូមទាក់ទងមកជាមុនសិន។

《តម្លៃពិនិត្យសុខភាព》
◆ការពិនិត្យសុខភាពទូទៅ 4,400 យ៉េន:ពិនិត្យពិគ្រោះ ថតកាំរស្មីX វាស់ភ្នែក​ ត្រចៀក
◆ការពិនិត្យសុខភាពទូទៅ 6,600 យ៉េន:ពិនិត្យពិគ្រោះ ថតកាំរស្មីX វាស់ភ្នែក​ ត្រចៀក រាងកាយ​ សម្ពាធឈាម ពិនិត្យទឹកនោម
◆ការពិនិត្យសុខភាពទូទៅ 9,900 យ៉េន:ពិនិត្យពិគ្រោះ ថតកាំរស្មីX វាស់ភ្នែក​ ត្រចៀក រាងកាយ​ សម្ពាធឈាម ពិនិត្យទឹកនោម​ ចង្វាក់បេះដូង ពិនិត្យឈាម

ទម្រង់ពិនិត្យសុខភាព(បោះពុម្ព)កន្លែងនេះ → [ទាញយក]

●​ ការណែនាំអំពីស្ថានភាពមមាញឹក

ស្ថានភាពមមាញឹកអាចប្រែប្រួលអាស្រ័យលើថ្ងៃ និងពេលវេលា។ សូមមកគ្លីនិកដោយពិនិត្យយោងតាមចំណុចខាងក្រោមនេះ។

ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍
09:30 ដល់​ 11:00
11:00 ដល់​ 12:30
15:00 ដល់ ​16:30
16:30 ដល់​ 18:00

 

សំគាល់ស្ថានភាពមមាញឹក
●ទំនេរ
▲មមាញឹកបន្តិច
■មមាញឹកខ្លាំង
※សូមកត់សម្គាល់ថាវាអាចប្រែប្រួលអាស្រ័យលើអាកាសធាតុ និងការពិនិត្យព្យាបាលទៅតាមថ្ងៃនោះផងដែរ។

អាស័យដ្ឋាន

ជាន់ទី៣ ​​អាគារកាវ៉ាកាមិ ៤-១១-៨ តាកាដាណុបាបា ខ័ណ្ឌស៊ីនជឹគឹ ក្រុងតូក្យូ
3F Kawakami, 4-11-8 Takadanobaba, Shinjuku, Tokyo

ទូរស័ព្ទ:03-5937-3717
(ត្រូវការណាត់ជាមុន​ សំរាប់ការចាក់ថ្នាំវ៉ាក់សាំង​ និងពិនិត្យសុខភាព។)

ស្ថានីយ៍ តាកាដាណុបាបា ខ្សែJR​ និងខ្សែសេប៊ឹស៊ីនជឹគឹ
ច្រកចេញ វ៉ាសេដា ដើរ​៣នាទី ឆ្ពោះទៅកាន់​ ផ្សារសេយឹ

※ មណ្ឌលយើងអត់មានកន្លែងចតឡានសំរាប់ភ្ញៀវទេ។

អំពីមណ្ឌល

● ការពិនិត្យនៅក្នុងគ្លីនិក

គ្លីនិករបស់យើងខ្ញុំមានបំពាក់ដោយឧបករណ៍ពិនិត្យផ្សេងៗដូចជា ថតកាំរស្មីX ពិនិត្យឈាម ពិនិត្យទឹកនោម វាស់ចង្វាក់បេះដូង វាស់ដង់សុីតេឆ្អឹង និងការពិនិត្យផ្សេងៗទៀត។

● ឧប្បករណ៍ស្តារកាយសប្បទា

ឧបករណ៍ចាប់សរសៃ កៅអីទាញតំរង់ឆ្អឹងកងក​ និងឆ្អឹងខ្នងចង្កេះ​​ ឧបករណ៍កំដៅសរីរាង្គ ឧបករណ៍ព្យាបាលតាមរលកសំលេង គ្រែម៉ាស្សាទឹក និងផ្សេងៗទៀត។

● អំពីការរចនាក្នុងគ្លីនិក

គ្លីនិកផ្លាស់ប្តូរពណ៌នៃទា្វរនៅបន្ទប់នីមួយៗ។ ទោះបីជាមានការបង្ហាញជាតួអក្សរក៏ដោយ ក៏យើងបានពិចារណា ដើម្បីធ្វើឱ្យមានភាពងាយស្រួល សូម្បីតែ អ្នកដែលមាន ចក្ខុវិស័យខ្សោយ ឬអ្នកដែលមិនអាចនិយាយភាសាជប៉ុនបាន។ យើងប្រើពណ៌ដែលត្រូវនឹងនិមិត្តសញ្ញាទ្បូហ្គោរបស់គ្លីនិកយើង។

និមិត្តសញ្ញាទ្បូហ្គោ និងគេហទំព័រត្រូវបានបង្កើតឡើងដោយនាយកគំនិតបង្កើត Yoshinobu Yokoo នាយកសិល្បៈ Kenichi Hatano និងអ្នកផលិតគេហទំព័រ Shuhei Shiroyama ។ ខ្លឹមសារផ្នែកខាងក្នុងត្រូវបានផ្តល់ដោយសាជីវកម្ម Yamazaki នៃក្រុមហ៊ុន Omotesando ។ រូបភាពដែលបានបង្ហោះនៅក្នុងគ្លីនិគឺមកពីលោក Maiko Hashimoto ដែលរស់នៅប្រទេស Bosnia និងHerzegovina។