● ការណែនាំពីការពិនិត្យព្យាបាល
ឯកទេសព្យាបាលផ្នែកឆ្អឹងនិងសន្លាក់ និងផ្នែកព្យាបាលជម្ងឺទូទៅ (ផ្នែកព្យាបាលជម្ងឺទូទៅគឺ នៅពេលរសៀល ថ្ងៃពុធ និងពេលព្រឹក ថ្ងៃសៅរ៍ សប្តាហ៍ទី២ និងទី៤តែប៉ុណ្ណោះ)
ផ្តល់ការព្យាបាលផ្នែកឆ្អឹងនិងសន្លាក់ ជាទូទៅរួមមានដូចជា ការឈឺឆ្អឹងខ្នងចង្កេះ ឈឺជង្គង់ ឈឺផ្នែកក ឈឺស្មា ចុករោយតឹងស្មា ជំងឺពុកឆ្អឹង របួស (ការបាក់ឆ្អឹង ប្រេះឆ្អឹង ថ្លោះ ឬគ្រិចឆ្អឹង។ ល។) ឈឺចាប់ពីការលេងកីទ្បា ជំងឺរលាកសន្លាក់ ដេរស្នាមរបួស និងបញ្ហាឆ្អឹងផ្សេងៗទៀត។
នៅពេលរសៀលថ្ងៃពុធ និងពេលព្រឹកថ្ងៃសៅរ៍សប្តាហ៍ទី២ និងទី៤ ក៏មានផ្តល់ការព្យាបាលដោយវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើមផងដែរ។
គ្លីនិកនេះគឺជាស្ថាប័នវេជ្ជសាស្ត្រដែលបានបញ្ជាក់បណ្ណ័ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ ហើយដែលបានបញ្ជាក់លើច្បាប់សុខុមាលភាពរស់នៅផងដែរ។
● ម៉ោងទទួលពិនិត្យព្យាបាល
ពេលព្រឹក 9:30 ដល់ 12:30
ពេលរសៀល 15:00 ដល់ 18:00
ការពិគ្រោះជម្ងឺ និងព្យាបាលជាទូទៅគឺមិនតម្រូវឱ្យមានការណាត់ទុកទេ។ ចំពោះការទទួលភ្ញៀវត្រូវបានណែនាំតាមលំដាប់លំដោយ (លំដាប់លេខរៀងនៃការពិគ្រោះជម្ងឺ និងព្យាបាលអាចត្រូវបានផ្លាស់ប្តូរអាស្រ័យលើរោគសញ្ញារបស់អ្នកជម្ងឺ)។
ការពិនិត្យសុខភាពផេ្សងៗ និងការចាក់វ៉ាក់សាំង គឹត្រូវធ្វើការណាត់ទុកជាមុនសិន។
● ថ្ងៃពិនិត្យព្យាបាល
ផ្នែកឆ្អឹងសន្លាក់(តូមីតា) | ច័ន្ទ | អង្គារ | ពុធ | ព្រហស្បតិ៍ | សុក្រ | សៅរ៍ |
---|---|---|---|---|---|---|
09:30 ដល់ 12:30 | ◯ | ◯ | ◯ | ◯ | ー | ◯ |
15:00 ដល់ 18:00 | ◯ | ◯ | ◯ | ◯ | ー | ー |
ផែ្នកជម្ងឺទូទៅ(ពុធ: តាកាយ៉ាណាហ្គី សៅរ៍: ហាស៊ីម៉ូតូ) | ច័ន្ទ | អង្គារ | ពុធ | ព្រហស្បតិ៍ | សុក្រ | សៅរ៍ |
---|---|---|---|---|---|---|
09:30 ដល់ 12:30 | ー | ー | ー | ー | ー | △ |
15:00 ដល់ 17:30 | ー | ー | ◯ | ー | ー | ー |
※ចំពោះផ្នែកជម្ងឺទូទៅគឺរសៀលថ្ងៃពុធ (ទទួលភ្ញៀវត្រឹមម៉ោង17:30) និងសប្តាហ៍ទី២ និងទី៤គឺត្រឹមព្រឹកថ្ងៃសៅរ៍។
● ថ្ងៃឈប់សម្រាក
ថ្ងៃសុក្រ ល្ងាចថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ
● អំពីការពិនិត្យព្យាបាលសម្រាប់ជនបរទេស
គ្លីនិកយើងខ្ញុំមានផ្តល់ជូនសេវាបកប្រែចំពោះភាសាអង់គ្លេស និងភាសាអេស្បាញសាមញ្ញងាយៗ រាល់ថ្ងៃធ្វើការ។
ផ្តល់សេវាបកប្រែចំពោះភាសាដូចខាងក្រោមនេះ។ មុនមកគ្លីនិក សូមពិនិត្យតាមថ្ងៃនិមួយៗ។
・ភាសាភូមា:ច័ន្ទ・ពុធ・ព្រហស្បតិ៍・ព្រឹកសៅរ៍
・ភាសានេប៉ាល់: រាល់ថ្ងៃ
・ភាសាខ្មែរ: អង្គារ・ពុធ(ត្រឹមម៉ោង 17:30)
・ភាសាឥណ្ឌា: រសៀលពុធ
・ភាសាថៃ: រសៀលពុធ
・ភាសាវៀតណាម: រសៀលពុធ・សប្តាហ៍ទី2និងសប្តាហ៍ទី4ព្រឹកសៅរ៍
(គ្លីនិកយើងខ្ញុំមិនមានផ្តល់សេវាបកប្រែនៅខាងក្រៅទេ។)
● អំពីអ្នកដែលគ្មានប័ណ្ណធានារ៉ាប់រងសុខភាព
ត្រូវបង់ ១០០% នៃពិន្ទុធានារ៉ាប់រងដែលមានចែងក្នុងច្បាប់ធានារ៉ាប់រងសុខភាព។
● អំពីការពិនិត្យសុខភាព
ដោយគ្លីនិកយើងខ្ញុំមានការពិនិត្យសុខភាពផ្សេងៗ ចំពោះអ្នកដែលមានបំណងមកពិនិត្យសុខភាព សូមទាក់ទងមកជាមុនសិន។
《តម្លៃពិនិត្យសុខភាព》
◆ការពិនិត្យសុខភាពទូទៅ 4,400 យ៉េន:ពិនិត្យពិគ្រោះ ថតទ្រូងកាំរស្មីX វាស់ភ្នែក ត្រចៀក
◆ការពិនិត្យសុខភាពទូទៅ 6,600 យ៉េន:ពិនិត្យពិគ្រោះ ថតទ្រូងកាំរស្មីX វាស់ភ្នែក ត្រចៀក រាងកាយ សម្ពាធឈាម ពិនិត្យទឹកនោម
◆ការពិនិត្យសុខភាពទូទៅ 9,900 យ៉េន:ពិនិត្យពិគ្រោះ ថតទ្រូងកាំរស្មីX វាស់ភ្នែក ត្រចៀក រាងកាយ សម្ពាធឈាម ពិនិត្យទឹកនោម ចង្វាក់បេះដូង ពិនិត្យឈាម
ទម្រង់សំណួរពិនិត្យសុខភាព (ទាញយក PDF)
កញ្ចប់ពិនិត្យសុខភាព (ទាញយក PDF)
● ការណែនាំអំពីស្ថានភាពមមាញឹក
ស្ថានភាពមមាញឹកអាចប្រែប្រួលអាស្រ័យលើថ្ងៃ និងពេលវេលា។ សូមមកគ្លីនិកដោយពិនិត្យយោងតាមចំណុចខាងក្រោមនេះ។
ច័ន្ទ | អង្គារ | ពុធ | ព្រហស្បតិ៍ | សុក្រ | សៅរ៍ | |
---|---|---|---|---|---|---|
09:30 ដល់ 11:00 | ▲ | ● | ● | ● | ー | ■ |
11:00 ដល់ 12:30 | ● | ● | ● | ● | ー | ■ |
15:00 ដល់ 16:30 | ▲ | ● | ■ | ● | ー | ー |
16:30 ដល់ 18:00 | ▲ | ▲ | ■ | ▲ | ー | ー |
សំគាល់ស្ថានភាពមមាញឹក
●ទំនេរ
▲មមាញឹកបន្តិច
■មមាញឹកខ្លាំង
※សូមកត់សម្គាល់ថាវាអាចប្រែប្រួលអាស្រ័យលើអាកាសធាតុ និងការពិនិត្យព្យាបាលទៅតាមថ្ងៃនោះផងដែរ។
ជាន់ទី៣ អាគារកាវ៉ាកាមិ ៤-១១-៨ តាកាដាណុបាបា ខ័ណ្ឌស៊ីនជឹគឹ ក្រុងតូក្យូ
3F Kawakami, 4-11-8 Takadanobaba, Shinjuku, Tokyo
ទូរស័ព្ទ:03-5937-3717
(ត្រូវការណាត់ជាមុន សំរាប់ការចាក់ថ្នាំវ៉ាក់សាំង និងពិនិត្យសុខភាព។)
ស្ថានីយ៍ តាកាដាណុបាបា ខ្សែJR និងខ្សែសេប៊ឹស៊ីនជឹគឹ
ច្រកចេញ វ៉ាសេដា ដើរ៣នាទី ឆ្ពោះទៅកាន់ ផ្សារសេយឹ
※ មណ្ឌលយើងអត់មានកន្លែងចតឡានសំរាប់ភ្ញៀវទេ។
● ការពិនិត្យនៅក្នុងគ្លីនិក
គ្លីនិករបស់យើងខ្ញុំមានបំពាក់ដោយឧបករណ៍ពិនិត្យផ្សេងៗដូចជា ថតកាំរស្មីX ពិនិត្យឈាម ពិនិត្យទឹកនោម វាស់ចង្វាក់បេះដូង វាស់ដង់សុីតេឆ្អឹង និងការពិនិត្យផ្សេងៗទៀត។
● ឧប្បករណ៍ស្តារកាយសប្បទា
ឧបករណ៍ចាប់សរសៃ កៅអីទាញតំរង់ឆ្អឹងកងក និងឆ្អឹងខ្នងចង្កេះ ឧបករណ៍កំដៅសរីរាង្គ ឧបករណ៍ព្យាបាលតាមរលកសំលេង គ្រែម៉ាស្សាទឹក និងផ្សេងៗទៀត។
● អំពីការរចនាក្នុងគ្លីនិក
គ្លីនិកផ្លាស់ប្តូរពណ៌នៃទា្វរនៅបន្ទប់នីមួយៗ។ ទោះបីជាមានការបង្ហាញជាតួអក្សរក៏ដោយ ក៏យើងបានពិចារណា ដើម្បីធ្វើឱ្យមានភាពងាយស្រួល សូម្បីតែ អ្នកដែលមាន ចក្ខុវិស័យខ្សោយ ឬអ្នកដែលមិនអាចនិយាយភាសាជប៉ុនបាន។ យើងប្រើពណ៌ដែលត្រូវនឹងនិមិត្តសញ្ញាទ្បូហ្គោរបស់គ្លីនិកយើង។
និមិត្តសញ្ញាទ្បូហ្គោ និងគេហទំព័រត្រូវបានបង្កើតឡើងដោយនាយកគំនិតបង្កើត Yoshinobu Yokoo នាយកសិល្បៈ Kenichi Hatano និងអ្នកផលិតគេហទំព័រ Shuhei Shiroyama ។ ខ្លឹមសារផ្នែកខាងក្នុងត្រូវបានផ្តល់ដោយសាជីវកម្ម Yamazaki នៃក្រុមហ៊ុន Omotesando ។ រូបភាពដែលបានបង្ហោះនៅក្នុងគ្លីនិគឺមកពីលោក Maiko Hashimoto ដែលរស់នៅប្រទេស Bosnia និងHerzegovina។